ដំបូន្មានសម្រាប់ឳពុកម្តាយជួយកូនៗពេលចាប់ផ្តើមអានសៀវភៅ
តើឳពុកម្តាយគួរធ្វើយ៉ាងដូចម្ត៉េចជួយកូនៗពេលពួកគាត់ពេលអានសៀវភៅដំបូង?
 books.scholarlibrary.com

នៅប៉ុន្មានឆ្នាំដំបូងនៅបឋមសិក្សា កូនៗកំពុងចាប់ផ្តើមរៀនអានទាំងលំបាក

១. កូនៗកំពុងប្រឹងប្រែងអាន ដូច្នេះសូមជួយពួកគេកុំឲ្យរួញរាក្នុងការអានជាប្រចាំ
២. ផ្តល់សៀវភៅអំណានបន្ថែមឲ្យច្រើនទៅកូនៗអាននៅផ្ទះ
៣. ចំណាយពេលប្រមាណ១០នាទីរាល់ថ្ងៃ ដើម្បីអានជាមួយពួកគេ
៤. កុំបន្ទោសពេលគេអានខុស តែត្រូវអានមួយៗឲ្យគេស្តាប់ ហើយបន្តអានជាមួយគេ

៥. ពេលក្រោយៗ កូនៗនឹងអាចអានបានល្អ ហើយពេលគេធ្វើបាន កុំភ្លេចលើកទឹកចិត្តដោយការសរសើរ
៦. ដើម្បីក្លាយជាអ្នកអានពូកែ និងមានទម្លាប់អានជាការកម្សាន្ត សូមកំណត់ពេលអានឲ្យបានទៀងទាត់
៧. ទោះបីជាកូនៗមិនអាចអានបានពាក្យទាំងអស់ក៏ដោយ ក៏កុំបញ្ឈប់ការអាន គឺបន្តជួយពួកគេរហូតដល់ចប់។

បន្ទាប់ពីអនុវត្តន៍វាជាមួយកូនៗច្រើនដងច្រើនសារ វានឹងជួយកូនៗក្លាយជាអ្នកអានពូកែ។ ថ្ងៃមួយ កូនៗយកសៀវភៅមក ហើយនិយាយថា "ខ្ញុំអានខ្លួនឯង" ពេលនោះប៉ាម៉ាក់នឹងឃើញថា កូនៗរីករាយយ៉ាងខ្លាំង ហើយប៉ាម៉ាក់នឹងមានមោទនភាពចំពោះកូនៗ។

ប្រភព៖ Sipar Book

សៀវភៅអ្នកនិពន្ធ ស៊ូ សាវឿន​